Skip to main content
សូមស្វាគមន៍មកកាន់

អង្គរសេន យូរី

សណ្ឋាគារសម្រាប់ការសម្រាកលំហែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៣,៦ ហិកតា ហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ និងសួនច្បារដ៏ស្រស់បំព្រង នៅចំកណ្តាលទីក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់។ លោកអ្នកអាចធ្វើដំណើរទៅកាន់តំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យគឺ ប្រាសាទអង្គរវត្ត ក៏ដូចជាទីតាំងបេតិកភណ្ឌវប្បធម៌ និងកន្លែងទាក់ទាញផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប បានយ៉ាងងាយស្រួល ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

Angkor Century Resort and Spa គឺជាកន្លែងស្នាក់នៅលំដាប់ខ្ពស់ (Premium Deluxe) ដែលផ្តល់ជូនភ្ញៀវនូវជម្រើសសម្រាប់ការសម្រាកលំហែយ៉ាងពេញលេញ រួមមាន៖ អាងហែលទឹកទឹកប្រៃដ៏ធំទូលាយ ភោជនីយដ្ឋានទាំងក្នុង និងក្រៅអគារ បារ កន្លែងផ្តល់សេវាកម្មស្ប៉ា (Spa) និងបន្ទប់ប្រជុំចំនួន ៤។

សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅធំទូលាយចំនួន ១៩០ បន្ទប់ ដែលភ្ញៀវអាចជ្រើសរើសទស្សនីយភាពសួនច្បារ ឬអាងហែលទឹក ដើម្បីធានាបាននូវផាសុកភាព និងការសម្រាកលំហែដ៏ល្អបំផុត នៅក្នុងទឹកដីនៃអរិយធម៌បុរាណដ៏រុងរឿងនេះ។

ការផ្តល់ជូន

ការផ្តល់ជូន និងបទពិសោធន៍ពិសេសៗ

ស្វែងរកបទពិសោធន៍ស្នាក់នៅដ៏ពិសេស ការស្តារសុខភាពឱ្យស្រស់ថ្លាឡើងវិញ និងការទទួលទានអាហារដ៏រីករាយ នៅ Angkor Century Resort & Spa។

បរិក្ខារ និងសេវាកម្ម

© 2026 Angkor Century Resort & Spa | Designed by IT-SMART.BIZ
  • info@angkorcentury.com
  • +855 63 963 777