Skip to main content
ការស្នាក់នៅ

បន្ទប់ស្នាក់នៅប្រភេទប្រតិបត្តិពិសេស

បន្ទប់ស្នាក់នៅប្រភេទប្រតិបត្តិពិសេស

  • ៥៥ ម៉ែត្រការ៉េ (55 m²) សម្រាប់បន្ទប់ប្រភេទ King / Twin

បន្ទប់ Executive Suite មានច្រកចូលឯកជនដាច់ដោយឡែក ស្ថិតនៅជាន់ទី៤ នៃសណ្ឋាគារ។ ពីជាន់ខ្ពស់បំផុត លោកអ្នកអាចរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃអាងហែលទឹក និងសួនច្បារតំបន់ត្រូពិចដ៏ខៀវស្រងាត់ ដែលអាចគយគន់បានយ៉ាងរីករាយពីយ៉រឯកជនដែលបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងប្រណិត។បន្ទប់មានទំហំធំទូលាយ និងមានតំបន់ទទួលភ្ញៀវដាច់ដោយឡែក ដែលបំពាក់ដោយសាឡុងដ៏មានផាសុកភាព។ តំបន់ទទួលភ្ញៀវ និងបន្ទប់គេងត្រូវបានបែងចែកពីគ្នាដោយរបាំងឈើខ្មែរឆ្លាក់លម្អយ៉ាងវិចិត្រ ដែលបង្ហាញពីសិល្បៈ និងសិប្បកម្មខ្មែរដ៏ល្អប្រណិត។បន្ទប់ Executive Suite ផ្តល់ជូននូវសម្ភារៈបរិក្ខារគ្រប់បែបយ៉ាងសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងការសម្រាកលំហែកាយ រួមមាន មីនីបារ សម្ភារៈរៀបចំតែ និងកាហ្វេ សេវាអ៊ីនធឺណិតឥតខ្សែ អាងងូតទឹក និងផ្កាឈូក។លោកអ្នកអាចជ្រើសរើសប្រភេទគ្រែបានតាមតម្រូវការ រួមមាន គ្រែទោលចំនួនពីរ (Twin Beds) ឬគ្រែធំមួយប្រភេទ King Size។ បន្ទប់នេះគឺជាជម្រើសដ៏ល្អប្រសើរសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយាដែលចង់ទទួលបានបទពិសោធន៍ស្នាក់នៅបែបឯកជន រ៉ូមែនទិក និងពោរពេញដោយភាពប្រណិត។

ចំណុចពិសេសនៃបន្ទប់ស្នាក់នៅ

  • តំបន់អង្គុយសម្រាកដែលមានសាឡុង

  • ច្រកចូលឯកជនដាច់ដោយឡែក

  • យរឯកជនធំទូលាយ

  • ម៉ាស៊ីនត្រជាក់

  • ទូរទស្សន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប

  • សេវាអ៊ីនធឺណិតឥតខ្សែ (Wi-Fi)

  • ទូរស័ព្ទសម្រាប់ហៅចេញក្រៅប្រទេស (IDD)

  • កៅអីអង្គុយអានសៀវភៅ និងតុតូចសម្រាប់ដាក់កាហ្វេ

  • មីនីបារ (Mini-bar)

  • សម្ភារៈសម្រាប់រៀបចំកាហ្វេ និងតែ

  • តុសរសេរ និងតុធ្វើការ

  • ប្រអប់សុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈមានតម្លៃ

  • អាងងូតទឹក និងផ្កាឈូក

  • ម៉ាស៊ីនសម្ងួតសក់

  • អាវងូតទឹក និងស្បែកជើងពាក់ក្នុងបន្ទប់

  • សម្ភារៈប្រើប្រាស់សម្រាប់ងូតទឹក និងថែរក្សារាងកាយ

  • ទេសភាពអាងហែលទឹក (Pool View)

© 2026 Angkor Century Resort & Spa | Designed by IT-SMART.BIZ
  • info@angkorcentury.com
  • +855 63 963 777