បន្ទប់មានគ្រែធំមួយ
បន្ទប់មានគ្រែធំមួយ
បន្ទប់ Superior Double ដ៏ប្រណិត មានទេសភាពសួនច្បារដ៏ស្រស់ស្អាត ត្រូវបានរៀបចំ និងតុបតែងយ៉ាងស្រស់ស្អាត ដោយបញ្ចូលនូវក្រណាត់ប្រពៃណីខ្មែរ និងស្នាដៃសិប្បកម្មខ្មែរដ៏វិចិត្រ ព្រមទាំងកម្រាលពូកដែលប៉ាក់លម្អយ៉ាងប្រណិត និងគ្រឿងសង្ហារឹមបែបទំនើបដែលមានរចនាបថទាន់សម័យ។បន្ទប់ប្រភេទ Double នេះ គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់ភ្ញៀវម្នាក់ ឬគូស្វាមីភរិយា ដែលចង់សម្រាកលំហែកាយក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពប្រណិត។លើសពីនេះ បន្ទប់ក៏បំពាក់នូវបច្ចេកវិទ្យាទំនើបៗ រួមមានសេវាអ៊ីនធឺណិតឥតខ្សែ (Wi-Fi) ល្បឿនលឿន ដើម្បីបំពេញតម្រូវការរបស់លោកអ្នក និងធានាបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់អំឡុងពេលស្នាក់នៅ។
ចំណុចពិសេសនៃបន្ទប់ស្នាក់នៅ
-
ម៉ាស៊ីនត្រជាក់
-
ទូរទស្សន៍ LCD អេក្រង់រាបស្មើ ជាមួយប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប
-
សេវាអ៊ីនធឺណិតឥតខ្សែ (Wi-Fi)
-
ទូរស័ព្ទសម្រាប់ហៅចេញក្រៅប្រទេស (IDD)
-
កៅអីអង្គុយអានសៀវភៅ និងតុតូចសម្រាប់ដាក់កាហ្វេ
-
មីនីបារ (Mini-bar)
-
សម្ភារៈសម្រាប់រៀបចំកាហ្វេ និងតែ
-
តុសរសេរ និងតុធ្វើការ
-
ប្រអប់សុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈមានតម្លៃ
-
អាងងូតទឹក និងផ្កាឈូក
-
ម៉ាស៊ីនសម្ងួតសក់
-
អាវងូតទឹក និងស្បែកជើងពាក់ក្នុងបន្ទប់
-
សម្ភារៈប្រើប្រាស់សម្រាប់ងូតទឹក និងថែរក្សារាងកាយ
