Skip to main content

ភោជនីយដ្ឋាន និងបារ

Angkor Century Resort & Spa មានផ្តល់ជូនូវជម្រើសម្ហូបអាហារអន្តរជាតិ និងម្ហូបក្នុងស្រុកយ៉ាងសម្បូរបែប នៅតាមភោជនីយដ្ឋាន និងបារនានារបស់ខ្លួន។ លោកអ្នកអាចសម្រាកលំហែនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ជាមួយការទទួលទានតែពេលរសៀល (Hi-Tea) ឬភេសជ្ជៈក្រឡុក (Cocktail) ព្រមទាំងរីករាយជាមួយតន្ត្រី និងរបាំប្រពៃណីខ្មែរ នៅលើទីធ្លា Grand View Terrace ក្នុងពេលល្ងាច។ ប្រសិនបើលោកអ្នកចង់ទទួលទានអាហារក្នុងបរិយាកាសឯកជន យើងអាចរៀបចំតុអាហារនៅក្បែរអាងហែលទឹក ឬផ្តល់សេវាកម្មរៀបចំអាហារជូនដល់ក្នុងបន្ទប់ស្នាក់នៅរបស់លោកអ្នកបាន។

ភោជនីយដ្ឋាន និងបារ

សូមរីករាយជាមួយរឿងរ៉ាវដ៏អាថ៌កំបាំងនៃប្រាសាទអង្គរវត្ត ជាមួយមិត្តភក្តិរបស់លោកអ្នក ខណៈពេលសម្រាកលំហែកាយ និងពិសាតែ Earl Grey មួយពែង ឬភេសជ្ជៈ Bailey’s Irish Cream ដ៏ឈ្ងុយឆ្ងាញ់។
Lobby Bar របស់យើងផ្តល់ជូននូវអាហារសម្រន់ ភេសជ្ជៈកាហ្វេ និងតែប្លែកៗ ព្រមទាំងបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ លោកអ្នកអាចរីករាយជាមួយតែរសៀលបែបខ្មែរ (Cambodian Afternoon Tea) ដ៏ល្បីល្បាញ ឬអាហារសម្រន់ដ៏ឆ្ងាញ់ពិសាពីម៉ឺនុយរបស់យើង។
ជាពិសេស នៅពេលរាត្រី ការសម្តែងតន្ត្រីផ្ទាល់ដែលរៀបចំឡើងតាមពេលវេលាកំណត់ នឹងបន្ថែមភាពទាក់ទាញ និងបង្កើតបរិយាកាសដ៏រីករាយសម្រាប់លោកអ្នក។
ម៉ោងបើកដំណើរការ៖ ០៧:០០ ព្រឹក – ១០:០០ យប់

បារក្បែរអាងហែលទឹក

ស្ថិតនៅក្នុងបរិយាកាសសួនច្បារដ៏ស្ងប់ស្ងាត់ ក្បែរអាងហែលទឹក ទីនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់លោកអ្នកក្នុងការពិសាស្រាបៀរត្រជាក់ៗ ឬទឹកផ្លែឈើស្រស់ដែលមានសុខភាពល្អ។ យើងក៏មានបម្រើភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទផងដែរ។
លើសពីនេះ លោកអ្នកក៏អាចរីករាយជាមួយសកម្មភាពផ្តល់ចំណីត្រីនៅក្នុងស្រះបែបអេកូឡូស៊ីដែលមិនប៉ះពាល់ដល់បរិស្ថានរបស់យើង។ សកម្មភាពនេះត្រូវបានគេស្គាល់ថា ជួយបន្ធូរអារម្មណ៍ កាត់បន្ថយភាពតានតឹង និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងស្ងប់សុខ។
ម៉ោងបើកដំណើរការ៖ ០៩:០០ ព្រឹក – ០៨:០០ យប់
© 2026 Angkor Century Resort & Spa | Designed by IT-SMART.BIZ
  • info@angkorcentury.com
  • +855 63 963 777