បន្ទប់ប្រណិតមានគ្រែពីរដាច់ដោយឡែក
បន្ទប់ប្រណិតមានគ្រែពីរដាច់ដោយឡែក
បន្ទប់ Deluxe Twin មានទេសភាពដ៏ស្រស់ស្អាតនៃអាងហែលទឹក និងសួនច្បារតំបន់ត្រូពិចដ៏ខៀវស្រងាត់។ បន្ទប់នេះត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយរួមបញ្ចូលគ្នានូវសិល្បៈ និងប្រពៃណីខ្មែរ ជាមួយនឹងភាពទំនើប ដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងមានផាសុកភាព សម្រាប់ការសម្រាកលំហែកាយក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប។បន្ទាប់ពីការដើរទស្សនាទីក្រុង ឬប្រាសាទអង្គរវត្តដ៏អស្ចារ្យ លោកអ្នកនឹងទទួលបានអារម្មណ៍រីករាយ និងស្រស់ស្រាយនៅពេលត្រឡប់មកកាន់បន្ទប់ស្នាក់នៅដ៏កក់ក្តៅនេះវិញ ជាមួយនឹងម៉ាស៊ីនត្រជាក់ដែលផ្តល់ផាសុកភាព។លោកអ្នកអាចសម្រាកលំហែកាយដោយពាក់អាវងូតទឹកដ៏ទន់ស្រួល រៀបចំកាហ្វេ ឬតែមួយពែង រួចរីករាយជាមួយការសម្រាកលើគ្រែដែលបំពាក់ដោយកម្រាលពូក និងសម្ភារៈដំណេកមានគុណភាពខ្ពស់ ខណៈពេលទស្សនាភាពយន្ត ឬកម្មវិធីកម្សាន្តតាមទូរទស្សន៍។
ចំណុចពិសេសនៃបន្ទប់ស្នាក់នៅ
-
ម៉ាស៊ីនត្រជាក់
-
ទូរទស្សន៍ LCD អេក្រង់រាបស្មើ ជាមួយប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប
-
សេវាអ៊ីនធឺណិតឥតខ្សែ (Wi-Fi)
-
ទូរស័ព្ទសម្រាប់ហៅចេញក្រៅប្រទេស (IDD)
-
កៅអីអង្គុយអានសៀវភៅ និងតុតូចសម្រាប់ដាក់កាហ្វេ
-
មីនីបារ (Mini-bar)
-
សម្ភារៈសម្រាប់រៀបចំកាហ្វេ និងតែ
-
តុសរសេរ និងតុធ្វើការ
-
ប្រអប់សុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈមានតម្លៃ
-
អាងងូតទឹក និងផ្កាឈូក
-
ម៉ាស៊ីនសម្ងួតសក់
-
អាវងូតទឹក និងស្បែកជើងពាក់ក្នុងបន្ទប់
-
សម្ភារៈប្រើប្រាស់សម្រាប់ងូតទឹក និងថែរក្សារាងកាយ
